ព័ត៌មានអន្តរជាតិ

វៀតណាម ស្នើឱ្យ OECD ចែករំលែកបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ

ហាណូយ៖ ឧបនាយករដ្ឋមន្រ្តីវៀតណាម គឺលោក ទ្រឿង ហូប៊ិញ បានរៀបចំពិធី ទទួលបដិសណ្ឋារកិច្ចអគ្គលេខាធិការរង នៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច (OECD) លោក Jeffrey Schlagenhauf នៅទីក្រុងហៃនីកាលពីម្សិលមិញ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក ប៊ិញ បានស្វាគមន៍ចំពោះការជ្រើសរើស ប្រទេសវៀតណាម ក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទ តំបន់លើកទី ១០ ស្តីពីការការពារ និងការប្រយុទ្ ធប្រឆាំង នឹងអំពើពុករលួយ នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅអាស៊ីប៉ាស៊ីហ្វិក ដោយ OECD ក្នុងការសម្របសម្រួលជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគំនិតផ្តួចផ្តើមប្រឆាំង អំពើពុករលួយសម្រាប់អាស៊ីប៉ាស៊ីហ្វិក។

លោកបានថ្លែងអំណរគុណដល់អង្គការ OECD ដែលបានជួយដល់វៀតណាម ពិនិត្យឡើងវិញនូវគោលនយោបាយ អភិវឌ្ឍន៍រួមមានគោលនយោបាយ វិនិយោគក្នុងឆ្នាំ ២០១៧ និង ២០១៨ ។

ទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ឧបនាយករដ្ឋមន្រ្តីវៀតណាម ក៏បានស្នើឱ្យ OECD បន្តធ្វើការជាមួយអធិការដ្ឋានរដ្ឋាភិបាល ដើម្បីបង្កើតកម្មវិធីគាំទ្រ សមស្របផ្តោត លើការកែលម្អស្ថាប័ន និងគោលនយោបាយ និងពង្រឹងសមត្ថភាព អនុវត្តច្បាប់ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ និងការសូកប៉ាន់ក្នុង សកម្មភាព អាជីវកម្មរួមជាមួយការកសាង មូលដ្ឋានទិន្នន័យស្តីពីទ្រព្យសម្បត្តិ និងប្រាក់ចំណូលរបស់អ្នកកាន់ ការិយាល័យសាធារណៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top