ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកថៃ នឹងតាមដានយ៉ាងដិតដល់ អំពីផែនការមីយ៉ាន់ម៉ា បញ្ជូននាវាមុជទឹក ចូលសមុទ្រ អាន់ដាម៉ាន់

បរទេស៖ កងទ័ពជើងទឹកថៃ កំពុងត្រៀមដោះស្រាយនូវអ្វីដែលគេហៅថា «ស្ថានភាពថ្មី» បន្ទាប់ពីដឹងថា ប្រទេស មីយ៉ាន់ម៉ា នឹងបញ្ជូននាវាមុជទឹក វាយប្រហាររបស់ខ្លួន ទៅកាន់សមុទ្រ អាន់ដាម៉ាន់ សម្រាប់បេសកកម្មសន្តិសុខ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកនាំពាក្យ និងជានាយអគ្គសេនាធិការរងលោក Prachachart Sirisawat បាននិយាយថា នាវាមុជទឹកប្រភេទ Kilo Class ដែលដើរដោយថាមពលអគ្គីសនី ដែលមីយ៉ាន់ម៉ា ទិញពីប្រទេសឥណ្ឌា គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ ចាប់ពីថ្ងៃទី ២៤ ខែធ្នូ។

បញ្ជាការតំបន់នាវាចរទី ៣ ដែលត្រួតត្រាទឹកដី ក្នុងសមុទ្រអាន់ដាម៉ាន់ ត្រូវបានគេប្រាប់ឱ្យរក្សាការឃ្លាំមើល ទៅលើនាវាមុជទឹក ដែលអាចប្រតិបត្តិការ នៅក្រោមទឹកបានរហូតដល់ ៤៥ ថ្ងៃនេះ។

នាយឧត្តមនាវីឯក Adm Prachachart អគ្គនាយកការិយាល័យគ្រប់គ្រង ការទិញយកនាវាចរបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាគ្រោង នឹងប្រើនាវាមុជទឹកសម្រាប់“ សន្តិសុខនិងការការពារ ផលប្រយោជន៍ ដែនសមុទ្ររបស់ខ្លួន” ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top