ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងត្បូង ប្រកាសតែងតាំង នាយករដ្ឋមន្ត្រីថ្មី

សេអ៊ូល: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែធ្នូនេះ បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In នៅថ្ងៃនេះបានធ្វើការប្រកាស តែងតាំងលោក Chung Sye Kyun អតីតជាអ្នកនាំពាក្យ ឲ្យរដ្ឋសភាជាតិ ក្លាយជានាយករដ្ឋមន្រ្តីថ្មី សម្រាប់ពេលដែលសល់ចុងក្រោយ នៃតំណែងប្រធានាធិបតី រយៈពេល ៥ ឆ្នាំរបស់លោក។

លោក Moon បានធ្វើសេចក្តីប្រកាសនេះ នៅឯមជ្ឈមណ្ឌលសារព័ត៌មាន ហើយដោយនិយាយថា អ្វីដែលជាកត្តាសំខាន់ សម្រាប់ការជ្រើសរើសលោក Chung ឱ្យកាន់តំណែងរដ្ឋបាល ខ្ពស់បំផុតទី២ គឺដោយសារតែសមត្ថភាព ក្នុងការទាញយក សមាហរណកម្ម និងភាពសុខដុមរមនា របស់ប្រជាជនក្នុងគ្រាពេល ដែលប្រទេសកំពុ ងមានជម្លោះនយោបាយ ដ៏ខ្លាំងក្លាមួយជាមួយ នឹងបក្សប្រឆាំង។

លោក Moon បានបន្តទៀតថាការតែងតាំង លោកនាយករដ្ឋមន្រ្តី Chung គឺមានភាពលេចធ្លោ ខាងសេដ្ឋកិច្ច ដោយសារគាត់ ជាអ្នកជំនួញដែលទទួលបាន ជោគជ័យរួចជាស្រេច ហើយក៏ធ្លាប់បានដឹកនាំ ក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពល ក្រោមអតីតរដ្ឋាភិបាល សេរីនិយមផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top