ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង របស់អ៊ីស្រាអ៊ែល វាយប្រហារទៅលើ តំបន់ហ្គាហ្សា សងសឹកនឹងការ បាញ់គ្រាប់រ៉ុក្កែត

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ថា ប្រភពចេញពី សន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា យន្តហោះចម្បាំង ជាច្រើនគ្រឿង របស់អ៊ីស្រាអ៊ែល បានវាយប្រហារ ទៅលើតំបន់ហ្គាហ្សា ស្ទ្រីប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រោយពីគ្រាប់រ៉ុក្កែត ០១គ្រាប់ បានត្រូវគេបាញ់ផ្លោង ពីតំបន់ឆ្នេរសមុទ្រ ចូលទៅទឹកដីភាគខាងត្បូង ប្រទេសអ៊ីស្រាអ៊ែល ។

ប្រភពមួយចំនួន បានប្រាប់ដល់ស៊ិនហួ ក្នុងលក្ខខណ្ឌអនាមឹក បាននិយាយថា យន្តហោះវាយប្រហារ ដែនអាកាស បានដាក់គោលដៅ ទៅលើទីតាំងហ្វឹកហ្វឺនជាច្រើន ដែលជាកម្មសិទ្ធ របស់កងកម្លាំងរបស់ ប៉ាឡេស្ទីន នៅតំបន់ភាគខាងជើង និងខាងត្បូងតំបន់ហ្គាហ្សា ។ ជាមួយគ្នានេះដែរ មិនទាន់មានសេចក្តី រាយការណ៍ ដែលបង្កឲ្យមានរបួសនៅឡើយទេ ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល ក៏បានរាយការណ៍ថា យន្តហោះដែនអាកាស របស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅ លើគោលដៅតំបន់ហ្គាហ្សា ស្ទ្រីប ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top