ព័ត៌មានអន្តរជាតិ

ជប៉ុន ដកបំរាមការ នាំចេញសម្ភារៈបន្ទះឈីប ប្រឆាំងនឹងកូរ៉េខាងត្បូង មុនកិច្ចប្រជុំកំពូលត្រីភាគី

តូក្យូ៖ ប្រទេសជប៉ុន បានដកបំរាមមួយចំនួនលើការនាំ ចេញផ្នែកខ្លះ នៃផលិតផលទៅកាន់ ប្រទេសកូរ៉េខាងត្បួង ដែលជាផលិតផលមួយ ក្នុងចំណោមផលិតផល ចំនួន ៣ ដែលត្រូវបានដាក់កម្រិត នៅក្នុងកាយវិការសុច្ឆន្ទៈមុនពេលកិច្ចប្រជុំកំពូលត្រីភាគី ជាមួយទីក្រុងសេអ៊ូល និងប៉េកាំង នៅសប្តាហ៍ក្រោយ។

ប៉ុន្តែទីក្រុងសេអ៊ូល បានឲ្យដឹងថាខណៈដែលវាតំណាង ឱ្យការរីកចម្រើនមួយផ្នែក វាមិនមានដំណោះស្រាយជាមូលដ្ឋាន ចំពោះការទប់ស្កាត់ការនាំចេញ របស់ប្រទេសជិតខាងនោះទេ។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ជប៉ុនបានឲ្យដឹងថា នៅក្រោមការផ្លាស់ប្តូរនេះ ប្រទេសជប៉ុន នឹងបន្ធូរបន្ថយការរឹតត្បិត លើការនាំចេញវត្ថុធាតុដើម ទៅកាន់កូរ៉េខាងត្បូង ដែលមានប្រសិទ្ធភាពភ្លាមៗ ក្នុងនោះវត្ថុធាតុដើម Photoresist ត្រូវបានប្រើក្នុងការផលិត ឧបករណ៍អេឡិចត្រូនិក៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top