ព័ត៌មានអន្តរជាតិ

អាមេរិក​ រៀបចំដាក់ ប្រទេសកូរ៉េខាងជេីងឡេីងវិញ ​ជាអ្នករំលោភសេរីភាពសាសនា

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក​ បានរៀបចំឡើងវិញ នូវប្រទេសកូរ៉េខាងជើង​ ក្នុងនាមជាអ្នករំលោភសេរីភាពសាសនា។

លោក Pompeo បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាប្រទេសកូរ៉េខាងជើង​ ស្ថិតនៅក្នុងចំណោមប្រទេសចំនួន ៩ នៃការព្រួយបារម្ភជាពិសេស​ សម្រាប់ការចូលរួមឬអត់ឱនដល់ការរំលោភជាប្រព័ន្ធដែលកំពុងបន្ត (និង) ការរំលោភលើសេរីភាពសាសនា។

ការរៀបចំឡេីងវិញនេះត្រូវបានធ្វើឡើង នៅថ្ងៃពុធដោយអនុលោមតាមច្បាប់សេរីភាពសាសនាអន្តរជាតិឆ្នាំ ១៩៩៨ និងដាក់ប្រទេសនានាឱ្យមានសកម្មភាពបន្ថែមទៀត ដោយសហរដ្ឋអាមេរិក​ រួមទាំងទណ្ឌកម្មសេដ្ឋកិច្ច៕

ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top