បរទេស៖ មន្ទីរប៉ង់តាហ្គោន មិនបានបញ្ជាក់ពីអ្វីដែលគំរាមកំហែង តាមប្រព័ន្ធអ៊ីនធឺណែត ដែលកម្មវិធីចែករំលែក វីដេអូរបស់ចិនបច្ចុប្បន្ន។ កងទ័ពជើងទឹកអាមេរិក ដើរតាមគន្លង របស់កងទ័ពជើងគោក សហរដ្ឋអាមេរិក បន្ទាប់ពីខ្លួនក៏បានហាមឃាត់ ការប្រើប្រាស់ Tiktok របស់ចិននេះ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃសៅរ៍ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងមួយ ដែលត្រូវបានបញ្ចូល ទៅក្នុងទំព័រហ្វេសប៊ុក ដែលបម្រើដល់សមាជិកយោធា កាលពីដើមសប្តាហ៍នេះ ដោយនិយាយថា សមាជិកសេវាកម្មត្រូវលុបចោល កម្មវិធីចែករំលែក វីដេអូចិន TikTok ចេញពីទូរស័ព្ទ ដែលចេញដោយរដ្ឋាភិបាល ឬប្រឈមនឹងការដកខ្លួន ចេញពីអ៊ិនធឺណិតយោធា។
ការជូនដំណឹងនោះបានឱ្យដឹងថា ការទាមទារត្រូវបានចេញ ដោយសារតែកម្មវិធីនេះ បង្ហាញពី“ ការគំរាមកំហែងខាងសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណេត” ប៉ុន្តែមិនបានបញ្ជាក់ អោយបានច្បាស់នោះទេ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកវរសេនីយ៍ Uriah Orland បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បី“ ដោះស្រាយការគំរាមកំហែង ដែលកំពុងកើតមាន” ៕
ប្រែសម្រួលៈ ណៃ តុលា