សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារបានសម្រេចចិត្ត បិទជាអចិន្ត្រៃយ៍ នូវរ៉េអាក់ទ័រនុយក្លេអ៊ែរមួយផ្សេងទៀត នៅក្នុងប្រទេស ស្របតាមការជំរុញថាមពលថ្មីមួយ ដែលផ្តោតលើការលើកកម្ពស់ ប្រភពថាមពលប្រកបដោយនិរន្តរភាព និងកាត់បន្ថយការពឹងផ្អែក លើថាមពលនុយក្លេអ៊ែរ និងហ្វូស៊ីល។
គណៈកម្មការសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ បានអនុម័តលើពាក្យសុំ របស់ប្រតិបត្តិកររ៉េអាក់ទ័រនុយក្លេអ៊ែរ របស់ប្រទេស ដើម្បីបិទជាអចិន្ត្រៃយ៍ Wolsong-1 នៅ Gyeongju ចម្ងាយ ៣៧០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ដែលប្រតិបត្តិការពាណិជ្ជកម្ម បានចាប់ផ្តើមក្នុងឆ្នាំ ១៩៨៣ ។
ប្រទេសនេះ បានធ្វើតាមការបិទរោងចក្រ កូរី- ១ នៅឆ្នាំ ២០១៧ ដោយការសម្រេចចិត្តនេះ បានកើតឡើងក្នុងរយៈពេល ១០ ខែបន្ទាប់ពីក្រុមហ៊ុនកូរ៉េហាយដ្រូ និងនុយក្លេអ៊ែរផៅវ័រខូអិលធីឌី (KHNP) ដែលជាប្រតិបត្តិករនៃរ៉េអាក់ទ័រ បានដាក់ពាក្យ ស្នើសុំបិទម៉ាស៊ីនរ៉េអាក់ទ័រ ដោយនិយាយថា ខ្លួនកំពុងខាតបង់ប្រាក់ ដោយសារតែអត្រាប្រតិបត្តិការទាប និងការចំណាយ លើការថែទាំកើនឡើង៕ ដោយ៖ ឈូក បូរ៉ា