បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែធ្នូនេះ បានឲ្យដឹងថាក្រោយការព្យាយាម ចុងក្រោយមួយដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ដំណើរការនៃគម្រោងកសាងបំពង់ បង្ហូរហ្គាសរបស់រុស្សីដែលមានឈ្មោះថា Nord Stream 2 តាំងតែពីសប្តាហ៍មុនដោយមានទាំងការ ទណ្ឌកម្មទៅលើប្រទេសឬអង្គភាព ណាដែលពាក់ព័ន្ធទៅនឹងគម្រោងការនេះផង ប៉ុន្តែអាល្លឺម៉ង់នៅតែបន្តភាព ស្ងប់ស្ងាត់ជាមួយនឹងការប្រកាសនេះក្នុងនាមជាប្រទេស ពាក់ព័ន្ធទៅនឹងគម្រោង ផងដែរនោះ។
ជាការឆ្លើយតបអធិការ បតីអាឡឺម៉ង់លោកស្រីAngela Merkel បានសំដែងការរិះគន់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកហើយលោក ស្រីព្រមទាំងបានជៀសវាងការឆ្លើយតប បែបដាច់ការណាមួយទៅនឹងវិធានការ ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកវិញនៅឡើយដែរ តែកំពុងបន្តការស្វែងរកដំណោះស្រាយ តាមរយៈការចរចាជំនួសវិញ។
មកដល់ពេលនេះNord Stream 2 នៅសល់ប្រហែល១៦០គីឡូម៉ែត្ រទៀតដោយបំពង់បង្ហូរប្រេងនេះត្រូវបានរចនា ឡើងដើម្បីដឹកជញ្ជូនឧស្ម័ន ធម្មជាតិពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈសមុទ្របាល់ទិក ដែលតាមផែនការវាគ្រោងនឹង ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២០ ជាមួយនឹងបំពង់សរុបប្រវែង ១២៣០ គីឡូម៉ែត្រអាចផ្តល់ហ្គាស ៥៥ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។
គួរឲ្យដឹងដែរថាបន្ទាប់ពីការប្រកាស ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អ្នកផ្តល់សេវាកម្មនៅដែលមានឈ្មោះថាAllseas ជាអ្នកម៉ៅការដ៏សំខាន់ក្នុងការ សាងសងបំពង់សម្រាប់ Nord Stream 2 ដែលមានទីស្នាក់ការនៅប្រទេសស្វីស បានប្រកាសបញ្ឈប់ជាបន្ទាន់នូវសកម្មភាពចាក់បំពង់ ទាំងនេះហើយ៕
ប្រែសម្រួល:ស៊ុនលី