ព័ត៌មានអន្តរជាតិ

តួកគីបង្កើនល្បឿនកិច្ចព្រមព្រៀង ដាក់ពង្រាយទ័ពនៅលីប៊ី ដើម្បីទប់ស្កាត់មិនឲ្យធ្លាក់ចូល ភាពចលាចល

បរទេស៖រដ្ឋមន្ត្រីការបរទេសតួកគី បានធ្វើការព្រមានថា ជម្លោះក្នុងប្រទេសលីប៊ី ប្រឈមនឹងការធ្លាក់ចូលក្នុងភាពចលាចល និងក្លាយជាប្រទេសស៊ីរីមួយទៀត ស្របពេលដែលលោកបាន ស្វះស្វែងបង្កើនល្បឿនច្បាប់អនុញ្ញាតឲ្យទួកគី បញ្ជូនកងទ័ពទៅ កាន់ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ។

នៅក្នុងកិច្ចប្រជុំរបស់ គណបក្សកាន់អំណាចតួកគី លោក Mevlut Cavusoglu ជារដ្ឋមន្ត្រីការបរទេសតួកគី បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើនា ពេលបច្ចុប្បន្ននេះ ប្រទេសលីប៊ី ក្លាយទៅដូចជាប្រទេសស៊ីរីនោះ ក្រោយមករបត់នេះ នឹងកើតមានសម្រាប់ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់”។

ដោយសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងយោធានិងសន្តិសុខ ដែលចុះហត្ថលេខាជាមួយប្រទេសលីប៊ី ថាមានសារៈសំខាន់នោះ លោករដ្ឋមន្ត្រីការបរទេសតួកគី បានថ្លែងបន្តយ៉ាងដូច្នេះថា “យើងត្រូវតែធ្វើនូវអ្វីក៏ដោយដែលចាំបាច់ ដើម្បីទប់ស្កាត់ប្រទេសលីប៊ី មិនឲ្យបែកបាក់គ្នា និងរអិលធ្លាក់ចូលទៅក្នុងភាពចលាចល ហើយនោះជាអ្វីដែលយើងកំពុងតែធ្វើ។ វាជារដ្ឋាភិបាលស្របច្បាប់នៅទីនោះ ដែលយើងចរចាជាមួយ”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top