ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បើកសម័យប្រជុំពេញអង្គបក្ស ដើម្បីពិភាក្សា បញ្ហាគោលនយោបាយសំខាន់ៗ

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានបើកសម័យប្រជុំដំបូង នៃការប្រជុំដែលបានប្រកាសពីមុន របស់គណបក្សពលករកំពុងកាន់អំណាច កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពី“ បញ្ហាគោលនយោបាយសំខាន់ៗ សម្រាប់ជ័យជំនះថ្មី នៅក្នុងបដិវត្តរបស់ប្រទេសនេះ” ។

កិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សនេះ បានផ្តោតសំខាន់ លើការយកចិត្តទុកដាក់ ចាប់តាំងពីកូរ៉េខាងជើង បានឲ្យដឹងកាលពីដើមខែនេះថា ខ្លួននឹងបើកសម័យប្រជុំ នៅចុងខែធ្នូ ដើម្បីសម្រេចលើបញ្ហាសំខាន់ៗ។

សម័យប្រជុំនេះ បានធ្វើឱ្យមានការរំពឹងទុកថា ក្រុងព្យុងយ៉ាង អាចធ្វើការសម្រេចចិត្តសំខាន់ៗ ក្នុងអំឡុងសម័យប្រជុំនេះ ដែលអាចទាក់ទង ទៅនឹងកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំង ជាមួយសហរដ្ឋអាមេរិក ព្រោះថា របបនេះបានគំរាមចាត់វិធានការថ្មីមួយ លើកលែងតែទីក្រុងវ៉ាស៊ីនតោន ផ្តល់សម្បទានក្នុងការចរចាជាថ្មី៕ ដោយ៖ ឈូក បូរ៉ា

To Top