ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង សង្កត់ធ្ងន់លើគ្រឿងសព្វាវុធ និងឧស្សាហកម្មការពារជាតិ ក្នុងកិច្ចប្រជុំបក្ស

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិភាក្សាអំពីរឿង កិច្ចការបរទេស គ្រឿងសព្វាវុធ និងឧស្សាហកម្មការពារជាតិ នៅក្នុងកិច្ចប្រជុំបក្សដ៏សំខាន់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ។

លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ របស់បក្ស កាលពីថ្ងៃសៅរ៍ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ មើលបញ្ហាគោលនយោបាយសំខាន់ៗ នៅមុនពេលកាលផុតកំណត់ចុងឆ្នាំ ដែលលោកបានកំណត់ សម្រាប់ឲ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការបន្ទន់ឥរិយាបថ នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែ ដែលបានជាប់គាំង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោកប្រធាន គីម បានធ្វើការសង្កត់ធ្ងន់ ពីភាពចាំបាច់ ក្នុងការចាត់វិធានការវិជ្ជមាន និងវាយលុក ដើម្បីធានាឲ្យបានទាំងស្រុង នូវអធិបតេ្យភាពនិងសន្តិសុខប្រទេស តាមដែលស្ថានភាពបច្ចុប្បន្នតម្រូវ៕ ប្រែសម្រួល៖ប៉ាង កុង

To Top