ព័ត៌មានអន្តរជាតិ

មេធាវីរបស់លោក Ghosn អាក់អន់ចិត្តប្រព័ន្ធ យុត្តិធម៌ របស់ជប៉ុន ដែលធ្វើឲ្យកូនក្តី លោករត់គេចខ្លួន

តូក្យូ៖មេធាវីរបស់ អតីតប្រធាន ក្រុមហ៊ុន Nissan លោក Carlos Ghosn បាននិយាយថា លោកមានអារម្មណ៍អាក់អន់ចិត្ត យ៉ាងខ្លាំងណាស់ចំពោះ ការរត់គេចពីកូនក្តីរបស់ លោកពីប្រទេស ជប៉ុនទៅ កាន់ប្រទេសលីបង់ ប៉ុន្តែក៏បានបង្ហាញការយល់ដឹងចំពោះ អារម្មណ៍របស់លោកដែលមិនអាចទទួល បានការជំនុំជម្រះដោយ យុត្តិធម៌យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

លោក Takashi Takano បានសរសេរនៅ ក្នុងប្លុករបស់លោកថា កំហឹងរបស់ខ្ញុំចាប់ផ្តើម ងាកទៅរកអ្វីផ្សេងទៀត។

ដោយសំដៅទៅលើ ប្រព័ន្ធយុត្តិធម៌ របស់ប្រទេសជប៉ុនលោកបាននិយាយថា ខ្ញុំត្រូវបានគេក្បត់ ប៉ុន្តែអ្នកដែលក្បត់ ខ្ញុំមិនមែនជាលោក Carlos Ghosn ទេ ។
Takano បានរៀបរាប់ពី របៀបលោក Ghosn ត្រូវបានរារាំងមិនជួប ប្រពន្ធរបស់លោក ហើយលោកTakano ហៅថា ការរំលោភសិទ្ធិមនុស្ស និងរបៀបដែល Ghosn ព្រួយបារម្ភថា តើលោកនឹងទទួល បានការជំនុំជម្រះ ដោយយុត្តិធម៌ ដោយសារតែ ការលេចធ្លាយរបស់ព្រះរាជអាជ្ញាចំពោះប្រព័ន្ធផ្សព្វផ្សាយ និងការរំពឹងថា នីតិវិធីច្បាប់អាចចំណាយពេលច្រើនឆ្នាំ។

លោក Ghosn កំពុងរងចាំការកាត់ទោស នៅក្នុងប្រទេសជប៉ុនពីបទចោទប្រកាន់ មិនត្រឹមត្រូវខាងហិរញ្ញវត្ថុត្រូវ បានគេឃើញចុងក្រោយតាម រយៈខ្សែវីដេអូឃ្លាំមើលចេញពីផ្ទះ របស់លោក នៅទីក្រុងតូក្យូ តែម្នាក់ឯងនៅថ្ងៃទី ២៩ ខែធ្នូ។ ទោះបីជា កាមេរ៉ាសុវត្ថិភាពនៅផ្ទះ របស់លោកមាន ២៤ ម៉ោងក្នុងមួយថ្ងៃ ក៏ដោយការថតវីដេអូត្រូវបាន បញ្ជូនទៅតុលាការម្តងក្នុងមួយ ខែគឺនៅថ្ងៃទី ១៥ នេះបើយោងតាមឯកសារ របស់មេធាវីដែលនិយាយ ពីលក្ខខណ្ឌនៃការធានា នៅក្រៅឃុំរបស់ Ghosn ៕ដោយ៖លី ភីលីព

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top