ព័ត៌មានអន្តរជាតិ

ចិនដកមន្ត្រីទំនាក់ទំនង ទីក្រុងហុងកុងម្នាក់ ចេញខណៈពេលដែលបាតុកម្មតវ៉ា នៅតែបន្ត

បរទេស:កាលពីថ្ងៃសៅរ៍ទី៤ ខែមករាបានឲ្យដឹងថា ប្រទេសចិនប្រកាសដក់ ប្រធានការិយាល័យ ទំនាក់ទំនង ហុងកុងរបស់ខ្លួនដែលជាមន្រ្តី នយោបាយជាន់ខ្ពស់ ចិនដីគោកបន្ទាប់ពីមានរយៈ ពេលជាង៦ខែនៃ ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងមានទាំងអំពើហឹង្សា នៅក្នុងទីក្រុងផងនោះ។

ក្រសួងទទួលបន្ទុកកិច្ចការងារ ធនធានមនុស្សនិងសន្តិសុខសង្គម ចិនបាននិយាយនៅលើគេហទំព័រ របស់ខ្លួនកាលពីល្ងាចថ្ងៃសៅរ៍ថា លោក wang Zhimin ដែលបានកាន់តំណែង ចាប់តាំងពីឆ្នាំ២០១៧នោះ ត្រូវបានជំនួសដោយ លោក Luo Huining អាយុ៦៥ឆ្នាំ ដែលកន្លង មករហូតដល់ខែវិច្ឆិការូប លោកគឺជាមន្រ្តីជាន់ខ្ពស់ នៃបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច។

លោក Luo ត្រូវបានគេស្គាល់ថា ជាមនុស្សអ្នកស្មោះត្រង់និងជិតស្និទ្ធ ជាមួយនឹងនឹងប្រធានាធិបតីស៊ីជីន ពីងហើយកន្លងមកលោក មិនមានមុខតំណែងណាមួយ ទាក់ទងនឹងហុងកុងទេហើយថែម ទាំងកំពុងស្ថិតក្នុងអាយុជា មន្រ្តីជាន់ខ្ពស់ចូលនិវត្តន៍ ទៀត។ នៅក្នុងខេត្តសានស៊ី ដែលសម្បូរទៅ ដោយធ្យូងថ្មគាត់ត្រូវ បានគេប្រគល់ភារកិច្ចឱ្យសម្អាត អំពើពុករលួយត្រូវបានគេប្រដូច ទៅនឹងជំងឺមហារីកនៅក្នុង តំបន់មួយនេះ៕

ប្រែសម្រួល:ស៊ុនលី

To Top