ព័ត៌មានអន្តរជាតិ

អង់គ្លេសគ្រោងផែនការ ជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីរ៉ាក់ ចំពេលអាមេរិក បញ្ជូនយន្តហោះទម្លាក់បែក ៦គ្រឿង ឱ្យនៅនៅចម្ងាយ ២,៣០០ ម៉ាយពីចំណុចខាងត្បូងអ៊ីរ៉ង់

បរទេស៖ កាលពីចុងសប្តាហ៍មុន សមាជិកប្រហែល ៥០ នាក់នៃសេវាកម្មអាកាសពិសេស របស់ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា បានហោះហើរទៅកាន់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការធ្វើឃាតអាមេរិក បានសម្លាប់មេដឹកនាំកងកម្លាំងពិសេស Quds របស់កងកំលាំងឆ្មាំបដិវត្តអ៊ីរ៉ង់ គឺលោកឧត្តមសេនីយ៍ Qasem Soleimani ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត The Times បានដកស្រង់ប្រភពយោធា ដែលមិនបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជូនអ្នកធ្វើផែនការយោធាជាន់ខ្ពស់ និងមន្រ្តីទំនាក់ទំនងប្រមាណ ២០ នាក់ ទៅកាន់ស្ថានទូតអង់គ្លេស ប្រចាំនៅទីក្រង Bagdad ដើម្បីជួយ ក្នុងការជម្លៀសប្រជាជនអង់គ្លេស ពីប្រទេស អ៊ីរ៉ាក់ ចំពេលមានការព្រួយបារម្ភ អំពីការសងសឹក របស់ទីក្រុងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អាមេរិក ដែលបានសម្លាប់ឧត្តមសេនីយ៍កំពូល ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់។

បើតាមប្រភពខាងលើបាននិយាយថា ក្រុមនេះនឹងដោះស្រាយជាមួយផ្លូវ ដែលមានលក្ខណៈលម្អិត ដើម្បីទាញទាហានអង់គ្លេស ក៏ដូចជាអ្នកការទូត និងជនស៊ីវិលផ្សេងទៀត ចេញពីប្រទេសអ៊ីរ៉ាក់ ប្រសិនបើចាំបាច់។

សូមជម្រាបថា កាលពីចុងសប្តាហ៍មុន សមាជិកប្រហែល ៥០ នាក់ នៃសេវាកម្មអាកាសពិសេសរបស់ចក្រភព អង់គ្លេសត្រូវបានគេរាយការណ៍ថា បានហោះហើរទៅកាន់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការធ្វើឃាតអាមេរិក បានសម្លាប់មេដឹកនាំ កងកម្លាំងពិសេស Quds របស់កងកំលាំងឆ្មាំបដិវត្តអ៊ីរ៉ង់ គឺលោកឧត្តមសេនីយ៍ Qasem Soleimani ។

កាសែត The Times បានដកស្រង់ប្រភពយោធា ដែលមិនបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជូនអ្នកធ្វើផែនការយោធាជាន់ខ្ពស់ និងមន្រ្តីទំនាក់ទំនងប្រមាណ ២០ នាក់ ទៅកាន់ស្ថានទូតអង់គ្លេស ប្រចាំនៅទីក្រង Bagdad ដើម្បីជួយក្នុងការជម្លៀសប្រជាជនអង់គ្លេស ពីប្រទេស អ៊ីរ៉ាក់ ចំពេលមានការព្រួយបារម្ភ អំពីការសងសឹករបស់ទីក្រុងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អាមេរិក ដែលបានសម្លាប់ឧត្តមសេនីយ៍កំពូល ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់។

បើតាមប្រភពខាងលើបាននិយាយថា ក្រុមនេះនឹងដោះស្រាយជាមួយផ្លូវ ដែលមានលក្ខណៈលម្អិតដើម្បីទាញទាហានអង់គ្លេស ក៏ដូចជាអ្នកការទូត និងជនស៊ីវិលផ្សេងទៀត ចេញពីប្រទេសអ៊ីរ៉ាក់ប្រសិនបើចាំបាច់។

សូមជម្រាបថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះ ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress ចំនួន ៦ គ្រឿង ទៅកាន់ទីក្រុង Diego Garcia ដែលជាមូលដ្ឋានកោះមួយ នៅមហាសមុទ្រឥណ្ឌា ក្នុងចម្ងាយពីប្រទេសអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN នៅថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក)ថា មន្ទីរប៉ង់តាហ្គោន នឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ៦ គ្រឿង ទៅមូលដ្ឋាននៅលើទឹកដី Diego Garcia ដែលជាទឹកដីអង់គ្លេស សម្រាប់ការប្រើប្រាស់សក្តានុពល ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើមានការបញ្ជា៕ ប្រែសម្រួលៈ ណៃ តុលា

To Top