ព័ត៌មានអន្តរជាតិ

ទ័ពអាល្លឺម៉ង់នៅអ៊ីរ៉ាក់ កំពុងនៅមិនសុខ ក្នុងពេលតានតឹងរវាង អ៊ីរ៉ង់ និង អាមេរិក

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មាន ដែលនិយាយថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹងដកកងទ័ព របស់ខ្លួនចេញពីអ៊ីរ៉ាក់។

បរទេសៈ សភាអ៊ីរ៉ាក់ បានអនុម័តសេចក្តីសម្រេចចិត្តមួយកាល ពីចុងសប្តាហ៍មុន ដើម្បីអំពាវនាវ ឲ្យ រដ្ឋាភិបាលបណ្តេញ កងទ័ពបរទេសចេញពី ប្រទេស បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់ ម្នាក់នៅទីក្រុងបាកដាត។

គម្រោងនេះកើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់ បានប្រកាសនៅក្នុងលិខិតមួយ ទៅកាន់មេដឹកនាំយោធាអ៊ីរ៉ាក់ កាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងត្រៀមបញ្ចេញយោធាចេញ ពីប្រទេសនេះដោយគោរព អធិបតេយ្យអ៊ីរ៉ាក់។ ទោះយ៉ាងណាមេដឹកនាំនៃមន្ទីរបញ្ចកោណ ក្រោយមក បានបញ្ជាក់ថាឯកសារនេះនៃសេចក្តីព្រាងដែលមិនបានចុះហត្ថលេខា អាចផ្ញើត្រូវបានផ្ញើ ដោយសារមាន“ កំហុស” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top