ព័ត៌មានអន្តរជាតិ

វីដេអូ មីស៊ីល របស់អ៊ីរ៉ង់ វាយប្រហារ មូលដ្ឋានទ័ព អាមេរិក នៅអ៊ីរ៉ាក់ ត្រូវបាន គេបញ្ចេញ លើអ៉ីនធឺណិត

បរទេស៖ យ៉ាងហោចណាស់ ទីតាំងយោធាអាមេរិកចំនួនពីរ ត្រូវបានវាយប្រហារ ដែលជាផ្នែកមួយនៃសកម្មភាពសងសឹក ចំពោះការសម្លាប់មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ ឧត្តមសេនីយ៍ Qasem Soleimani នៅទីក្រុងបាកដាត កាលពីថ្ងៃទី ៣ ខែមករា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា កងកម្លាំង ឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញមុខទទួលខុសត្រូវ ចំពោះការវាយប្រហារ ទៅលើមូលដ្ឋានទ័ពអាកាស Ayn al-Asad នៅភាគខាងលិចអ៊ីរ៉ាក់ និងមូលដ្ឋានយោធា នៅភាគខាងជើងទីក្រុង Erbil ក្នុងប្រទេសអ៊ីរ៉ាក់ ដែលបច្ចុប្បន្ននេះបុគ្គលិកយោធាអាមេរិក ត្រូវបានគេដាក់ពង្រាយ។

មន្ទីរបញ្ចកោណ បានបញ្ជាក់ពីការវាយប្រហារនេះ ដោយបន្ថែមថា លោកប្រធានាធិបតី ត្រាំ កំពុងតាមដានស្ថានការណ៍។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា គ្រាប់មីស៊ីលជាង ៣៥ គ្រាប់ បានបាញ់តម្រង់ទៅមូលដ្ឋានអាកាស Ayn al-Asad ដែលជាផ្នែកមួយ នៃប្រតិបត្តិការសងសឹកដែល យុទ្ធនាការណ៍នេះ ត្រូវបានគេដាក់ឈ្មោះថា“ Martyr Soleimani” ។

រូបភាពចោទប្រកាន់ពីកន្លែងកើតហេតុ ត្រូវបានគេចែកចាយ នៅលើបណ្តាញសង្គមធ្វីតធឺផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top