ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោស សកម្មភាព អាមេរិក នៅក្នុងប្រទេស អ៊ីរ៉ាក់

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការវាយប្រហារ ដោយកូនដ្រូន សម្លាប់មេបញ្ជារការ ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani ដោយហៅការវាយប្រហារ តាមអាកាសនោះថា ជាការរំលោភបំពានដល់ អធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់។

យោងតាមប្រភពមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងស្តីពី ព្រឹត្តិការណ៍ថ្មីៗ នៅក្នុងតំបន់មជ្ឈិមបូព៌ានោះ គឺត្រូវបានធ្វើឡើង នៅថ្ងៃតែមួយដែលអ៊ីរ៉ង់ បានធ្វើការបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ដោយផ្តោតគោលដៅ លើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ ជាទីស្នាក់នៅរបស់កងទ័ពអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានបក្ស ពលករ របស់ទីក្រុងព្យុងយ៉ាង ឈ្មោះ Rodong Sinmun បាននិយាយនៅថ្ងៃពុធម្សិលមិញ នេះថា រដ្ឋសភានៃប្រទេសអ៊ីរ៉ាក់បាន បោះឆ្នោតបណ្ដេញកងទ័ព សហរដ្ឋអាមេរិកចេញពីប្រទេសខ្លួន ហើយកាសែត កូរ៉េខាងជើង ក៏បាននិយាយដល់នាយក រដ្ឋមន្ត្រីអ៊ីរ៉ាក់ នៅក្នុងសេចក្តីថ្លែងការណ៍ ខ្លួនផងដែរថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi បាននិយាយ ជាសាធារណៈថា កងទ័ពអាមេរិកនឹងនៅតែ ក្នុងមូលដ្ឋាន របស់ពួកគេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top