ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ត្រៀមចេញពីតំណែង នៅតែបន្តសង្កត់ធ្ងន់ថា ទ័ពអាមេរិកដាច់ខាត ត្រូវតែចេញពីប្រទេស

បាដាដ៖ ដើមសប្តាហ៍កន្លងមកនេះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ដែលត្រៀមចាកចេញពីតំណែង បានលើកឡើងខ្លាំងៗ ថា សហរដ្ឋអាមេរិកគ្មានជម្រើសផ្សេងឡើយ ក្រៅតែពីការដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអ៊ីរ៉ាក់ បើមិនដូច្នោះទេនឹងប្រឈមមុខ នឹងវិបត្តិដែលជិតមកដល់ បន្ទាប់ពីសពរបស់មេទ័ព អ៊ីរ៉ាក់ម្នាក់ដែលបានបាត់បង់ជីវិត ដោយការវាយប្រហារដោយអាមេរិក ត្រូវបានបញ្ជូនមកដល់ប្រទេសវិញ ។

មេទ័ពអ៊ីរ៉ាក់ដែលបាន បាត់បង់ជីវិតមានឈ្មោះថា Adel Abdul-Mahdi បានប្រកាសលាលែង ពីតំណែងកាលពីខែវិច្ឆិកាកន្លងទៅ ចំពេលមានបាតុកម្មប្រឆាំង រដ្ឋាភិបាលបាននិយាយថា ប្រទេសអ៊ីរ៉ាក់ចង់ឲ្យមានការការដក កងទ័ពអាមេរិកចេញពីប្រទេសរបស់ខ្លួន ដើម្បីឲ្យចៀសវាងការកើនឡើងថែមទៀត នៅពេលភាពតានតឹងកើនឡើង រវាងអាមេរិក និងប្រទេសអ៊ីរ៉ង់។

ការសង្កត់ធ្ងន់បែបនេះ របស់លោកធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារតាម អាកាសសហរដ្ឋអាមេរិក ដែលបានសម្លាប់ឧត្តមសេនីយ៍ កំពូលរបស់អ៊ីរ៉ង់ ។

គួរឲ្យដឹងដែរថាលោក Abu Abudidi al-Muhandis មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ាក់ នៃកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានសម្លាប់ផងដែរនៅក្នុង ការវាយប្រហារកាលពីថ្ងៃសុក្រ។ អដ្ឋិធាតុរបស់គាត់ត្រូវបាន នាំយកមកអ៊ីរ៉ាក់ពីអ៊ីរ៉ង់វិញ ដើម្បីយកទៅបញ្ចុះនៅក្នុង ទីក្រុងណាហ្វាហ្វភាគខាងត្បូង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top