ព័ត៌មានអន្តរជាតិ

ពលរដ្ឋរាប់ពាន់នាក់ ប្រឈមនឹងគ្រោះថ្នាក់ ដោយសារបន្ទុះ ភ្នំភ្លើងនៅហ្វីលីពីន

ហ្វីលីពីន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ថា ភ្នំភ្លើង Taal នៅក្នុងប្រទេសហ្វីលីពីន អាចនឹងព្រាចផ្កាភ្លើង និងភាយផេះជាច្រើនសប្តាហ៍ ហើយក្រុមអាជ្ញាធរ បានព្រមាននៅថ្ងៃអង្គារនេះថា ការចាកចេញរាប់ពាន់នាក់ នៅក្នុងទីតាំងហ៊ុំព័ទ្ធ ក្រោយពីពួកគេបានជម្លៀស ចេញពីផ្ទះរបស់ពួកគេ ដោយភ័យខ្លាច នឹងការផ្ទុះជាទ្រង់ទ្រាយធំ ។

មានរណ្តៅ នៃភ្នំភ្លើង បានផ្ទុះឡើង ដែលបានប៉ើងផេះពេញមេឃ ហើយកាលពីថ្ងៃអាទិត្យបានព្រាចកម្តៅចេញពីផ្កាភ្លើង បង្ខំឲ្យអ្នករស់នៅជុំវិញបរិវេណភ្នំ ស្ថិតនៅភាគខាងត្បូង ក្រុងម៉ានីល ជម្លៀសខ្លួនទៅរកទីកន្លែងមាន សុវត្ថិភាព ។

អ្នកស្រុកជាច្រើន បានបោះបង់ចោលសត្វចិញ្ចឹម និងសត្វលម្អជាច្រើនក្បាល រួមទាំងផ្ទះសម្បែងដែលជាកម្មសិទ្ធិ ក្រោយពីអាជ្ញាធរ បានប្រកាសភាពអាសន្នព្រមានថា “ការផ្ទុះភ្នំភ្លើងដ៏ខ្លាំង”អាចកើតឡើងភ្លាមៗ ។

បច្ចុប្បន្ននេះ មានពលរដ្ឋប្រមាណ៣០.០០០នាក់ រស់នៅក្នុងជម្រកបណ្តោះអាសន្ន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top