ព័ត៌មានអន្តរជាតិ

Breaking News: អ្នកស្លាប់ដោយសារ មេរោគរលាកសួត កូរ៉ូណាវីរុស កើនដល់១៣២នាក់ និងឆ្លងជិត៦០០០ករណី

បរទេស៖ អាជ្ញាធរ សុខាភិបាល បាននិយាយនៅថ្ងៃពុធនេះថា ចំនួនករណី ដែលត្រូវបានបញ្ជាក់ នៃការឆ្លងរាលដាល មេរោគរលាកសួត កូរ៉ូណាវីរុស យ៉ាងឆាប់រហ័សនៅ ក្នុងប្រទេសចិន បានកើនឡើងដល់ ៥.៩៧៤ នាក់។

យោងតាម សារព័ត៌មាន South China Morning Post ចេញផ្សាយថ្ងៃទី២៩ ខែមករាឆ្នាំ ២០២០ បានឱ្យដឹងថា ចិនបានប្រកាស ថាចំនួនអ្នកស្លាប់ ដោយសារវីរុសថ្មីនេះបានកើនឡើងដល់ ១៣២ នាក់ ហើយដោយមានករណីថ្មីចំនួន ៨៤០ ករណីនៅខេត្តហ៊ូប៉ី។

សូមបញ្ជាក់ថា ជំងឺ Sars ដែលធ្លាប់កើតនៅប្រទេសចិន បានឆ្លងដល់មនុស្ស ៥.៣២៧ នាក់នៅចិនដីគោកក្នុងរយៈពេល ៩ ខែហើយបានសម្លាប់មនុស្ស ៣៤៩ នាក់នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ៕

ប្រែសម្រួលៈណៃតុលា

To Top