ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជាក់ពីការស្ដារកម្លាំង ជំរុញសេដ្ឋកិច្ចឡើងវិញ ដើម្បីប្រឆាំង នឹងកងកម្លាំងអរិភាព

សេអ៊ូល៖ កាសែតផ្លូវការ របស់កូរ៉េខាងជើង បានអំពាវនាវកាលពីថ្ងៃពុធ ដើម្បីស្តារកម្លាំងជំរុញ នៃសេដ្ឋកិច្ចរបស់ប្រទេស ដោយហៅវាថាជា“ បញ្ហាបន្ទាន់” ក្នុងការប្រយុទ្ធប្រឆាំង នឹងគ្រោងការណ៍របស់កងកម្លាំងអរិភាព ដើម្បីបំបែកប្រទេស ។

គេហទំព័រ Rodong Sinmun ក៏បានសង្កត់ធ្ងន់ ទៅលើសារៈសំខាន់ នៃការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច សង្គមនិយមដោយផ្អែក លើការវាយតម្លៃត្រឹមត្រូវ នៃភាពជាក់ស្តែង និងផែនការ ដែលអាចអនុវត្តបាន ។

កាសែតផ្លូវការ របស់គណបក្សកាន់ អំណាចកូរ៉េខាងជើង បានឲ្យដឹង នៅក្នុងបទអត្ថាធិប្បាយមួយថា “ វាជាបញ្ហាបន្ទាន់មួយ ដើម្បីបំបែកចេញពីការផ្លាស់ប្តូរបណ្តោះអាសន្ន និងបែបជំនួញបណ្តោះអាសន្ន នៃអតីតកាល និងការប្រមូលកម្លាំង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕

ដោយ ឈូក បូរ៉ា

To Top