ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ឥណ្ឌូនេស៊ី ស្លៀកពាក់ប្រពៃណីចិន ដើម្បីចូលរួម អបអរពិធីបុណ្យចូលឆ្នាំចិន

ហ្សាកាតា៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករានេះ បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិនឆ្នាំ ២០២០ នៅទីក្រុងរណបមួយ ដែលស្ថិតនៅភាគខាងត្បូង របស់រដ្ឋធានីនៅថ្ងៃនេះ។

ស្ថិតនៅក្នុង សម្លៀកបំពាក់ ប្រពៃណីចិន លោក Widod បាននិយាយថាខ្ញុំ សប្បាយចិត្តណាស់ ដែលខ្ញុំបានស្លៀកសំលៀកបំពាក់នេះ ខណៈប្រធានគណៈកម្មាធិការ រៀបចំព្រឹត្តិការណ៍ កំពុងស្លៀកសម្លៀកបំពាក់ ប្រពៃណីជ្វា។លោកប្រធានាធិបតី បានបញ្ជាក់ទៀតថា វាជាការផ្លាស់ប្តូរ វប្បធម៌ដ៏ល្អមួយ។

លោកប្រធានាធិបតីរូបនេះ ក៏បានឆ្លៀងឱកាសនោះ ដើម្បីអំពាវនាវផងដែរ ឱ្យមានការលើកកម្ពស់ បាវចនារដ្ឋរបស់ឥណ្ឌូនេស៊ី នៃការរួបរួមគ្នាបែប ជាការរស់នៅចម្រុះជាតិសាស ដោយនិយាយថាឥណ្ឌូនេស៊ី មានកុលសម្ព័ន្ធ ដល់ទៅ ៧១៤ ដែលមានភាសា ក្នុងតំបន់ជាង ១១០០ ។ លោកបន្តថា គ្មានប្រទេសណាផ្សេងទៀត ដែលអាចមានចំនួន លើសពីភាពចម្រុះជាតិសាសបែបនេះ ដូចប្រទេស យើងឡើយ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×