ព័ត៌មានអន្តរជាតិ

Breaking News: មេរោគរលាកសួត កូរ៉ូណាវីរុស ឆ្លងដល់ចក្រភពអង់គ្លេស

BBC៖ ប្រធានផ្នែកវេជ្ជសាស្ត្រ របស់ចក្រភពអង់គ្លេស បានប្រកាសថា មនុស្សពីរនាក់ បានធ្វើតេស្តិ៍វិជ្ជមាន ក្នុងការរកវីរុសកូរ៉ូណាវីរុស នៅអង់គ្លេស។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ពួកគេទាំងពីរនាក់ ជាសមាជិកគ្រួសារតែមួយ ហើយពួកគេកំពុងទទួលបានការថែទាំសុខភាពជំនាញ។

មិនមានព័ត៌មានលម្អិតបន្ថែមទៀតត្រូវបានបង្ហាញអំពីអត្តសញ្ញាណរបស់ពួកគេ ឬកន្លែងដែលពួកគេត្រូវបានគេព្យាបាលនោះទេ។

សូមជម្រាបថា យ៉ាងហោចណាស់ មានមនុស្សចំនួន ២១៣នាក់ នៅក្នុងប្រទេសចិន បានស្លាប់ ដោយសារវីរុស បង្កជំងឺរលាកសួតនេះ ដោយភាគច្រើននៅហ៊ូប៉ី ដែលមានជិត ១ ម៉ឺនករណីទូទាំងប្រទេសចិន។

ករណីវីរុសនេះ ចំនួន ៩៨ ករណីនៅក្នុងប្រទេសចំនួន ១៨ ផ្សេងទៀត៕

ប្រែសម្រួលៈ ណៃតុលា

To Top