ព័ត៌មានអន្តរជាតិ

បន្ទះឈីប និងអេក្រង់ អាចនឹងឡើងថ្លៃ ដោយសារការបន្ដរីករាល ដាលមេរោគឆ្លង វីរុសកូរ៉ូណា

សេអ៊ូល៖ ក្រុមអ្នកវិភាគ បានឲ្យដឹងនៅថ្ងៃពុធនេះថា ការរីករាលដាល នៃមេរោគឆ្លងនៅក្នុងប្រទេសចិន ទំនងជាជំរុញឱ្យតម្លៃអគ្គិសនី នៃឧបករណ៍អេឡិចត្រូនិក និងបន្ទះអេក្រង់ឡើងថ្លៃ ចំពេលមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ នៃវត្ថុធាតុដើមឧស្សាហកម្មសំខាន់ៗ។

ប្រទេសចិន ដែលជាកន្លែងដែលមានការផ្ទុះឡើងនោះ គឺជាកន្លែងផលិតរោងចក្រ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូង រួមមានក្រុមហ៊ុនសាមសុងអេឡិចត្រូនិក និងក្រុមហ៊ុន SK hynix Inc។

ក្រុមហ៊ុនបានឲ្យដឹងថា ពួកគេកំពុងព្យាយាមរក្សាវត្ថុធាតុដើម របស់ពួកគេនៅក្នុងប្រទេសចិន ឱ្យដំណើរការចំពេលមានការរីករាលដាលនៃវីរុសឆ្លងវីរុសដ៏សាហាវនេះ ខណៈពេលដែលកំពុងបង្កើតផែនការយថាភាព ដើម្បីត្រៀមសម្រាប់ ស្ថានភាពអាក្រក់បំផុត។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមនុស្សចំនួន ៤៩០ នាក់បានស្លាប់ដោយសារវីរុសនេះ ហើយមានករណីជាង ២៣.០០០ ករណីនៅជុំវិញពិភពលោក៕

ដោយ ឈូក បូរ៉ា

To Top