ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,១រ៉ិចទ័រ វាយប្រហារនៅដែនកោះមួយ របស់ប្រទេសណូវែលសេឡង់

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅចម្ងាយ៨៣គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងដែនកោះ L’Esperance Rock ប្រទេសណូវែលសេឡង់ នៅវេលាម៉ោង ១០និង២០ម៉ោងសកល នៅថ្ងៃព្រហស្បតិ៍នេះ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានបញ្ជាក់ឲ្យដឹង ។

គ្រោះរញ្ជួយដីនេះមានជម្រៅ ១១,១៥គីឡូម៉ែត្រ ។

តាមការវាយតម្លៃបឋមបានឃើញថា ការរញ្ជួយដីនេះមានរង្វាស់ ៣២.១៨២៨ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់ ១៧៩.០០៨៥ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។

រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ លម្អិតណាមួយចុះផ្សាយ អំពីការបង្កគ្រោះថ្នាក់ ឬខូចខាត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top