ព័ត៌មានអន្តរជាតិ

យន្តហោះចារកម្មអាមេរិក ហោះហើរក្បែរតំបន់ព្រំដែនអន្តរកូរ៉េ សម្រាប់ប្រតិបត្តិការ SIGIN

បរទេស៖យន្តហោះស៊ើបការណ៍ ធ្វើប្រតិបត្តិការដោយកងកម្លាំងកូរ៉េ របស់សហរដ្ឋអាមេរិកមួយគ្រឿង បានហោះហើរ ពីលើតំបន់ព្រំដែនភាគខាងកើត នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងច្បាស់ថា ដើម្បីធ្វើការឃ្លាំមើល ប្រទេសកូរ៉េខាងជើង។

យន្តហោះស៊ើបការណ៍ RC-12X Guardrail នេះ បានចេញពីមូលដ្ឋានទ័ពអាកាស Osan និងបានហោះហើរពីលើខេត្ត Gyeonggi និងខេត្ត Gangwon សម្រាប់ប្រតិបត្តិការស៊ើបការណ៍ នេះបើយោងតាមក្រុមអ្នកតាមដានដែនអាកាស SR Airband & Aviation។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ការហោះហើរយន្តហោះស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង នៅមុនពេលពីថ្ងៃដែលប្រទេសកូរ៉េខាងជើង ប្រារព្ធធ្វើគម្រប់ខួបលើកទី៧២ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top