ព័ត៌មានអន្តរជាតិ

Breaking News: ក្រុងប៉េកាំងប្រកាសថា មានជនបរទេស ២៧នាក់ បានឆ្លងមេរោគកូរ៉ូណា ហើយ២នាក់បានស្លាប់ គិតត្រឹមថ្ងៃទី១០កុម្ភៈ (វីដេអូ)

ក្រុងប៉េកាំងប្រកាសថា មានជនបរទេស ២៧នាក់ បានឆ្លងមេរោគកូរ៉ូណា

ក្រុងប៉េកាំងប្រកាសថា មានជនបរទេស ២៧នាក់ បានឆ្លងមេរោគកូរ៉ូណា ហើយ២នាក់បានស្លាប់ គិតត្រឹមថ្ងៃទី១០កុម្ភៈhttps://www.dap-news.com/international/2020/02/10/31976/

Posted by Dap_News_Website on Monday, 10 February 2020

បរទេស៖ ចាប់តាំងពីមេរោគឆ្លងថ្មីមួយ ត្រូវបានគេរកឃើញដំបូង នៅទីក្រុងវូហាន របស់ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ ២០១៩ មេរោគរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណានេះ វាបានឆ្លងរាលដាលដល់ជាង ២៥ ប្រទេសនៅទូទាំងពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា គិតត្រឹមថ្ងៃទី ១០ ខែកុម្ភៈ គឺមានជនបរទេសចំនួន ២៧ នាក់នៅក្នុងប្រទេសចិន បានឆ្លងវីរុសនេះ ហើយពីរនាក់បានស្លាប់។

ការផ្ទុះឡើងនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុស ថ្មីបានចាប់ផ្តើមនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក វាបានរាលដាលដល់ជាង ២៥ ប្រទេសនៅជុំវិញពិភពលោក។

ចំនួនអ្នកស្លាប់ដោយសារវីរុសថ្មី នៅប្រទេសចិនបច្ចុប្បន្ន មានចំនួន ៩០៨ នាក់និងមានករណីឆ្លងជាង ៤ ម៉ឺនផ្សេងទៀត៕ ប្រែសម្រួលៈ ណៃ តុលា

To Top