ព័ត៌មានអន្តរជាតិ

ចិនដីគោក បើកដំណើរការអាជីវកម្មឡើងវិញ ខណៈចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា កើនឡើងដល់ជាង ៩០០នាក់ (វីដេអូ)

ចិនដីគោក បើកដំណើរការអាជីវកម្មឡើងវិញ ខណៈចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា

ចិនដីគោក បើកដំណើរការអាជីវកម្មឡើងវិញ ខណៈចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា កើនឡើងដល់ជាង ៩០០នាក់https://www.dap-news.com/international/2020/02/10/31986/

Posted by Dap_News_Website on Monday, 10 February 2020

ប៉េកាំង៖ ចំនួនអ្នកស្លាប់ ក្នុងការផ្ទុះវីរុសកូរ៉ូណាថ្មីនេះ មានលើសពី ៩០០ នាក់ នៅក្នុងប្រទេសចិនដីគោក ដែលមានអាជីវកម្មជាច្រើន បានបើកដំណើរការវិញនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីថ្ងៃឈប់សម្រាក ដែលត្រូវបានពង្រីក ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង។

ខេត្តហ៊ូប៉ីភាគកណ្តាល ដែលបានស្ថិតនៅចំកណ្តាល នៃការរាតត្បាតនេះ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួនបានឃើញមានអ្នកស្លាប់ថ្មី ៩០ នាក់ និងអ្នកឆ្លងថ្មីជាង ២.៦០០ នាក់ ដែលនាំឱ្យចំនួនសរុបនៅទូទាំងដីគោក មានប្រហែល ៩១០ នាក់និង ឆ្លងច្រើនជាង ៤ ម៉ឺននាក់។

វីរុសនេះត្រូវបានរកឃើញដំបូង នៅទីក្រុង Wuhan រដ្ឋធានី Hubei បានសម្លាប់មនុស្សច្រើនជាង ការរាតត្បាតជំងឺឆ្លងវីរុស SARS ដែលមានចំនួន ៨.០៩៨ នាក់ និងបានសម្លាប់ជីវិតមនុស្ស ៧៧៤ នាក់នៅទូទាំងពិភពលោក៕ ដោយ៖ ឈូក បូរ៉ា

To Top