ព័ត៌មានអន្តរជាតិ

News Update៖ វីរុសកូរ៉ូណា សម្លាប់ពលរដ្ឋចិនលើសពី ១.០០០នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសថ្មី កូរ៉ូណា របស់ប្រទេសចិន បានកើនឡើងរហូតដល់១.០១៦នាក់ ហើយនៅទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារនេះ ក្រោយពីមានករណីនៃអ្នកស្លាប់ថ្មី ចំនួន១០៨នាក់ ក្នុងនោះរាប់បញ្ចូលទាំង១០៣នាក់ នៅខេត្តហឺប៉ី ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ។

គណៈកម្មាធិការជាតិសុខាភិបាល បាននិយាយថា អ្នកស្លាប់ផ្សេងទៀត នៅខេត្តផ្សេងៗ ដូចជានៅ Heilongjiang, Anhui និង Henan និងក្រុងជាច្រើនទៀត នៅធៀនជីង និងប៉េកាំង ។

គណៈកម្មាធិការបាននិយាយថា មានករណីថ្មីត្រូវបានបញ្ជាក់ថា ឆ្លងជំងឺចំនួន២.៤៧៨នាក់នៅចិនដីគោក គិតត្រឹមថ្ងៃចន្ទ ទាបជាងពីថ្ងៃមុនដែលមាន៣.០៦២ករណី និងនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺ សរុប៤២.៦៣៨នាក់ ។

នេះរាប់បញ្ចូលទាំងករណីថ្មី ចំនួន២.០៩៧នាក់ ដែលត្រូវបានគេរាយការណ៍នៅខេត្ត ហឺប៉ី ដែលជាកន្លែងផ្ទុះជំងឺដំបូងគេនៅក្នុងខែធ្នូ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top