ព័ត៌មានអន្តរជាតិ

ចិន ដកតំណែងមន្ត្រីជាន់ខ្ពស់ សុខាភិបាល២រូប ខណៈវីរុសកូរ៉ូណា កំពុងបន្តរីករាលដាលខ្លាំង

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា មន្ត្រីជាន់ខ្ពស់ សុខាភិបាល២រូប ត្រូវបានដកចេញ ពីមុខតំណែង ក្រោយពីមាន ករណីផ្ទុះវីរុសកូរ៉ូណា ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអង្គារនេះ ។ ខណៈដែលមានការដាក់ សម្ពាធកាន់តែខ្លាំង ទៅលើ ក្រុមអាជ្ញាធរ ក្នុងស្រុកដែលបានបណ្តោយឲ្យ មានការឆ្លងរាលដាល ។

លោក Zhang Jin មេបក្សកុម្មុយនីស្តនស គណៈកម្មាធិការ សុខាភិបាលខេត្ត ហឺប៉ី និងនាយកមួយរូប គឺលោក Liu Yingzi ត្រូវបានដកមុខតំណែង របស់ពួកគេចេញ ។ ទូរទស្សន៍ CCTV បានផ្សាយដូច្នេះ ក្រោយពីមានការសម្រេចចិត្តមួយ ដោយគណៈកម្មាធិការបក្សខេត្ត កាលពីថ្ងៃចន្ទ ។

វីរុសកូរ៉ូណា បានសម្លាប់ពលរដ្ឋចិន អស់ជាង១.០០០នាក់ និងមានអ្នកឆ្លងជំងឺនេះ ជាង៤២.០០០នាក់ នៅទូទាំងប្រទេសចិន គិតចាប់ពីខែធ្នូ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top