ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក នៅទីក្រុងសេអ៊ូល ពិភាក្សាអំពីកិច្ចការអន្តរកូរ៉េ

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីនៃប្រទេស កូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បានធ្វើកិច្ចពិភាក្សាគ្នា ស្តីពីចំណងមិត្តភាពអន្តរកូរ៉េ និងកិច្ចពិភាក្សារវាង សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះ Seoul Pyongyang News បានរាយការណ៍ថា ជំនួបពិភាក្សាគ្នានោះ គឺជាផ្នែក នៃសកម្មភាពការងារទ្វេភាគី ឬក៏របស់ក្រុម លំដាប់ការងារ ដែលកំពុងតែប្រព្រឹត្តទៅ រវាងភាគីទាំងពីរ។

យោងតាមសេចក្តីរាយការណ៍ ប្រមុខគណៈប្រតិភូអាមេរិក ជាតំណាងពិសេសរង ទទួលបន្ទុកកិច្ចការ កូរ៉េខាងជើង លោក Alex Wong បានជួបគ្នាជាមួយលោក Lee Do-hoon ជាតំណាងពិសេស ទទួលបន្ទុកកិច្ចការ សន្តិភាពនិងសន្តិសុខ លើឧបទ្វីបកូរ៉េ ហើយខណៈនៅក្នុងទីក្រុងសេអ៊ូល លោក Alex Wong បានមានប្រសាសន៍ថា នឹងធ្វើជំនួបមួយ ជាមួយមន្ត្រីក្រសួង បង្រួបបង្រួម កូរ៉េខាងត្បូង៕

ប្រែសម្រួល៖ប៉ាង កុង

To Top