ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ អង់គ្លេសអះអាងថា តាមពិតមនុស្សយ៉ាងហោចណាស់ ៥០ម៉ឺននាក់ ក្នុងក្រុងវូហាន បានឆ្លងកូរ៉ូណា រួចទៅហើយមុនការប្រកាស

បរទេស៖ មកដល់ពេលនេះ មនុស្សស្លាប់កើនឡើង ជាង១០០០នាក់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ស្ទើរតែទាំងអស់ទីក្រុងវូហាន និងទីក្រុងចំនួន១៥ទៀត ត្រូវបានបិទដែលធ្វើឲ្យចិន នៅតែបន្តធ្វើការទប់ស្កាត់ ការរីករាលដាល នៃការឆ្លងវីរុស ឆ្លងវីរុស ដ៏សាហាវនេះ នៅឡើយ។

នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ មានព័ត៌មានចេញផ្សាយ ដ៏គួរឲ្យភ្ញាក់ផ្អើល មួយសរសេរថា ក្រុមអ្នកស្រាវជ្រាវនៅសាលា Hygiene and Tropical នៃទីក្រុងឡុង បានធ្វើការស្រាវជ្រាវមួយ ដើម្បីកំណត់ ការរីករាលដាល នៃជំងឺនេះ នៅក្នុងទីក្រុងវូហាន ហើយជាលទ្ធផល ពួកគេបានរកឃើញថា កូរ៉ូណាទំនងជាឈាន ដល់កម្រិតកំពូល នៅពាក់កណ្តាល ដល់ចុងខែកុម្ភៈ នេះជាមិនខាន។

លោក Adam Kucharski សាស្រ្តាចារ្យរងនៅមជ្ឈមណ្ឌល ស្រាវជ្រាវ នៃសាកលវិទ្យាល័យនេះ បានប្រាប់ទីភ្នាក់ងារ ព័ត៌មាន Bloomberg ថាផ្អែកលើការប៉ាន់ស្មាន របស់ពួកគេយ៉ាងហោចណាស់ មនុស្សម្នាក់ ក្នុងចំណោមមនុស្ស ២០ នាក់នៅក្នុងទីក្រុងឬប្រហែល ៥០០០០០ នាក់ជាក់ស្តែង បានឆ្លងមេរោគនេះ រួចទៅហើយមុនពេលដែលវីរុសឡើង ដល់កម្រិតកំពូលនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top