ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការ សុខភាពពិភពលោក អរគុណសម្តេចតេជោ អនុញ្ញាតិ ឱ្យនាវា Westerdam ចូលសំចត

ភ្នំពេញ៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានអនុញ្ញាតិឱ្យនាវា Westerdam ចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុ។

តាមបណ្តាញ ទំនាក់ទំនងសង្គមធ្វីតធឺលោក Tedros ឱ្យដឹងថា “ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ដែលបានអនុញ្ញាតិ ឱ្យមានចូលចតនាវា Westerdam នៅខេត្តព្រះសីហនុ។ នេះជាការបង្ហាញនូវ ការស្វាគមន៍ ប្រកបដោយ សាមគ្គីភាព ក្នុងគ្រាដែលពិភពលោក កំពុងស្ថិតនៅក្នុងតំណាក់ ដើម្បីបឈ្ឈប់ការ រីករាលដាល មេរោគCOID19”។

To Top