ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនការពារជាតិ អាមេរិក Lockheed Martin ទទួលកិច្ចព្រមព្រៀង ធ្វើទំនើបកម្មយន្តហោះ ចម្បាំង F-16 ឲ្យសិង្ហបុរី

បរទេស៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុនការពារជាតិ Lockheed Martin ទើបទទួលបានកំណែប្រែ កុងត្រាថ្មីមួយ មានទំហំទឹកប្រាក់៦៧,៧លានដុល្លារ ដើម្បីធ្វើទំនើបកម្ម យន្តហោះចម្បាំង F-16 ឲ្យរដ្ឋាភិបាលសិង្ហបុរី។

កិច្ចព្រមព្រៀងថ្មី ធ្វើការកែប្រែកុងត្រា ដែលផ្តល់ឲ្យកាលពី ឆ្នាំ២០១៥ ជាមួយនឹងជម្រើសផ្សេងៗ ប្រសិនបើអនុវត្តនោះ នឹងមានតម្លៃសរុប ដល់ចំនួន៩៨០,៤លាន ហើយការធ្វើទំនើបកម្ម លើយន្តហោះចម្បាំង ចំនួន៦០គ្រឿង របស់ប្រទេសសិង្ហបុរី ត្រូវបានអនុម័ត កាលពីដើមឆ្នាំនោះ តាមរយៈកម្មវិធីលក់ សម្ភារៈយោធា ឲ្យបរទេសរបស់អាមេរិក។

គួរបញ្ជាក់ថា យោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា យន្តហោះចម្បាំងនេះ គឺមានបំពាក់ ដោយមីស៊ីល វាយប្រហារពីអាកាស ទៅអាកាសចម្ងាយមធ្យម ដ៏ទំនើប ភ្ជាប់ជាមួយនឹង កម្មវិធី DASH-3 Mounted Sight៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×