ព័ត៌មានអន្តរជាតិ

ជប៉ុន រកឃើញអ្នកផ្ទុកវីរុសកូរ៉ូណា ៨៨នាក់នៅលើនាវា Diamond Princess របស់អង់គ្លេស

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨  ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយ នៅថ្ងៃអង្គារនេះថា មនុស្សផ្សេងទៀតចំនួន៨៨នាក់ នៅលើនាវាទេសចរណ៍ មួយគ្រឿងដែលបានចូលចតនៅទឹកដីជប៉ុន ត្រូវបានរកឃើញថា មានលទ្ធផលជាវិជ្ជមាន នៃជំងឺឆ្លងបង្កឡើងដោយវីរុស COVID-19 ។

ករណីថ្មីនេះ បាននាំឲ្យសរុបចំនួននៃអ្នកមានករណីថ្មី នៅលើកប៉ាល់ Diamond Princess ចំនួន៥៤២នាក់ ដែលជាតួលេខច្រើនបំផុតក្រៅពីករណីឆ្លងជំងឺនៅក្នុងប្រទេសចិន ។

ក្រុមអ្នកជំងឺទាំងនោះ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យឯកទេស ។ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ។ ៦៥នាក់នៃអ្នកដែលមានលទ្ធផលវិជ្ជមានមិនបានបង្ហាញរោគសញ្ញានៅឡើយ ទេ ។

នៅព្រឹកថ្ងៃអង្គារនេះ រដ្ឋាភិបាលបានឲ្យដឹងថា អ្នកដំណើរទាំងអស់ និងក្រុមសហសេវឹកនៅលើកប៉ាល់ ត្រូវបានធ្វើតេស្តដើម្បីស្វែងរកវីរុសកូរ៉ូណា ។

គួរបញ្ជាក់ថា អង់គ្លេស ជាប្រទេសចុងក្រោយបង្អស់ដែលបាននាំយកពលរដ្ឋរបស់ដែលធ្វើដំណើរតាមនាវា និងបានឲ្យដឹងថា អង់គ្លេស កំពុងទំនាក់ទំនងដើម្បី “រៀបចំការហោះហើរ” វិលទៅកាន់អង់គ្លេសវិញ  ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top