ព័ត៌មានអន្តរជាតិ

មេដឹកនាំសហភាពអឺរ៉ុប គ្រោងធ្វើកិច្ចពិភាក្សាគ្នា បន្ទាន់ជុំវិញរឿងកូរ៉ូណាវីរុស

បរទេស ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំសហភាពអឺរ៉ុប គ្រោងប្រារព្ធធ្វើកិច្ចប្រជុំតាមទូរសព្ទមួយ ដើម្បីពិភាក្សាគ្នា អំពីការឆ្លើយតបរួមគ្នា របស់សហភាពអឺរ៉ុប ចំពោះការផ្ទុះរីករាលដាលឆ្លង នៃកូរ៉ូណាវីរុស ។

នៅលើបណ្ដាញសង្គមធ្វីតធ័រ លោកជា Charles Michel អធិបតីនៃជំនួបកំពូលសហភាពអឺរ៉ុប បាននិយាយថា “ក្រោយកិច្ចប្រឹក្សាគ្នានោះ ខ្ញុំនឹងប្រារព្ធធ្វើសន្និសីទសមាជិក EUCO តាមទូរស័ព្ទមួយភ្លាមៗ ស្តីពីកូវីដ១៩ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសហភាពអឺរ៉ុបរួមគ្នា។ យើងចំាបាច់ត្រូវតែសហការគ្នា ដើម្បីការពារសុខភាពពលរដ្ឋរបស់យើង”។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីសហភាពអឺរ៉ុបមួយរូប បាននិយាយប្រាប់ថា ការពិភាក្សាគ្នាតាមទូរស័ព្ទនោះ ទំនងជាកើតមាននៅថ្ងៃអង្គារនេះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top