Covid-19

នាយករដ្ឋមន្រ្តីស៊ែប៊ី៖ អ្នកជំនាញខាងវេជ្ជសាស្ត្រចិន គឺជាធនធានដ៏មានតម្លៃបំផុត ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសកូវីដ១៩

BELGRADE៖ នាយករដ្ឋមន្រ្តីស៊ែប៊ី លោកស្រី Ana Ana Brnabic បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកជំនាញខាងវេជ្ជសាស្ត្រចិនគឺជាធនធាន ដ៏មានតម្លៃបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃការឆ្លងវីរុសកូវីដ១៩។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Brnabic បានធ្វើការកត់សម្គាល់នៅពេលលោកបានជួបជាមួយអ្នកជំនាញវេជ្ជសាស្ត្រចិនទាំង ៦ នាក់រួមជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Zlatibor Loncar និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស៊ែប៊ីលោក Chen Bo ។

លោកស្រី Brnabic បាននិយាយថា ប្រទេសស៊ែប៊ីបានដាក់ក្តីសង្ឃឹមដ៏ធំបំផុតរបស់ខ្លួនចំពោះជំនាញចិននេះ ដោយកត់សម្គាល់ថា មេរោគថ្មីនេះស្ថិតក្រោមការពិនិត្យពិច័យ។

បើតាមការិយាល័យរដ្ឋាភិបាល ស៊ែប៊ី បានឱ្យដឹងថា «សាធារណរដ្ឋប្រជាមានិតចិនជា ប្រទេសមួយដែលប្រឈមនឹងវីរុសនេះ ហើយយើងរីករាយណាស់ដែលមានអ្នកនៅទីនេះជាមួយយើង។ បច្ចុប្បន្ននេះមិនមានមនុស្សនៅលើពិភពលោកដឹងច្រើនអំពីជំងឺឆ្លងនេះទេហើយបទពិសោធន៍នឹងមានប្រយោជន៍ច្រើនសម្រាប់ពួកយើងដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ សូមអរគុណជាថ្មីម្តងទៀតដែលបាននៅជាមួយយើង។

រដ្ឋាភិបាលបានពន្យល់ថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន បានធ្វើដំណើរមកដល់ប្រទេសស៊ែប៊ីកាលពីយប់ថ្ងៃសៅរ៍ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ ក៏ដូចជាការផ្តល់យោបល់លើវិធានការនានាដែលបានបង្កើតលទ្ធផលល្អបំផុតនៅក្នុងប្រទេសចិន ក្នុងការការពារការរីករាលដាលនៃ COVID-១៩ ៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top