Covid-19

សហរដ្ឋអាមេរិក កាត់ផ្តាច់ជំនួយ ឲ្យអាហ្វហ្គានីស្ថាន ក្រោយដំណើរទស្សនកិច្ច លោក Pompeo

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងកាត់ផ្តាច់ភ្លាមៗ នូវជំនួយ១ពាន់លានដុល្លារ ដែលផ្តល់ឲ្យអាហ្វហ្គានីស្ថាន និងបានគម្រាមកាត់បន្ថយ ប្រាក់១ពាន់លានដុល្លារ ថែមទៀត នៅឆ្នាំក្រោយ ស្របពេលដែលគូបដិបក្ខ នយោបាយ ក្នុងប្រទេសនេះ បរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ។

លោក Pompeo បានធ្វើការប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយលោក បានធ្វើដំណើរទស្សនកិច្ច មិនប្រកាសជាមុន ទៅកាន់ទីក្រុងកាប៊ុល ប្រារព្ធធ្វើកិច្ចពិភាក្សា ផ្សេងគ្នានិងរួមគ្នា ជាមួយប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Ashraf Ghani និងលោក Abdullah Abdullah ដែលជាបេក្ខភាពប្រធានាធិបតី កាលពីឆ្នាំមិញ ដែលជំទាន់លទ្ធផលបោះឆ្នោត។

នៅក្នុងសេចក្តីថ្លែងការណ៍ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានសម្តែងនូវការសោកស្តាយជាខ្លាំងថា គូបដិបក្ខនយោបាយ បានប្រាប់លោក ពីភាពអសមត្ថភាពរបស់ពួកគេ ក្នុងការព្រមព្រៀងបង្កើតរដ្ឋាភិបាល នឹងបំបាត់ជម្លោះនយោបាយ ដែលរួមរឹតរដ្ឋាភិបាល និងធ្វើឲ្យជាប់គាំង កិច្ចពិភាក្សាសន្តិភាព ជាមួយពួកតាលីបង់៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×