Covid-19

ក្រុមហ៊ុន Samsung សម្រេចបិទ ហាងខ្នាតយក្ស នៅប្រេស៊ីល ដោយសារឥទ្ធិពល នៃវីរុសកូរ៉ូណា

សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិក Samsung ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូន និងទូរទស្សន៍ធំជាងគេបំផុត នៅលើពិភពលោក បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានសម្រេចចិត្ដបិទហាង របស់ខ្លួនជាបណ្តោះអាសន្ន នៅប្រទេសប្រេស៊ីល ដើម្បីជួយទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ-១៩នេះ។

ក្រុមហ៊ុន Samsung បានឲ្យដឹងថា ហាងទាំងអស់ របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល នឹងត្រូវបានបិទរហូតដល់មាន ការជូនដំណឹងបន្ថែម ដោយបន្ថែមថាអតិថិជន គួរតែទិញផលិតផល របស់ពួកគេតាមអ៊ីនធឺណិត។

ការផ្លាស់ប្តូរនេះធ្វើឡើង បន្ទាប់ពីការសម្រេចរបស់ខ្លួនក្នុងការ ផ្អាកប្រតិបត្តិការរោងចក្រផលិត របស់ខ្លួននៅទីក្រុង Manaus រដ្ឋ Amazonas នៅភាគខាងជើងប្រទេសប្រេស៊ីល ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ៕

ដោយ ឈូក បូរ៉ា

To Top