Covid-19

ជប៉ុន ពិចារណាផ្អាកយកពន្ធ ១ឆ្នាំលើក្រុមហ៊ុនតូច និងមធ្យម ដែលរងផលប៉ះពាល់ ដោយវីរុសកូរ៉ូណា

តូក្យូ៖ ប្រភពដែលស្និទ្ធ នឹងបញ្ហានេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន និងគណបក្សកាន់អំណាច កំពុងពិចារណាលើការអនុញ្ញាត ឱ្យមានរយៈពេលអនុគ្រោះ រយៈពេលមួយឆ្នាំ សម្រាប់ការបង់ពន្ធសាជីវកម្មដោយក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនមធ្យម ដែលរងផលប៉ះពាល់ពីការឆ្លងមេរោគនេះ ។

វិធានការដែលបានគ្រោងទុក ដើម្បីពង្រីកប្រព័ន្ធ ដែលមានរួចហើយ គឺជាផ្នែកមួយនៃកញ្ចប់សេដ្ឋកិច្ចរបស់ពួកគេ ដែលនឹងត្រូវបញ្ចប់នៅខែក្រោយ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ នៃការរីករាលដាល នៃវីរុសកូរ៉ូណា។

បច្ចុប្បន្ននេះក្រុមហ៊ុនមួយ ដែលស្វែងរកការអនុគ្រោះ ពន្ធរយៈពេលមួយឆ្នាំ ពួកគេត្រូវការទ្រព្យបញ្ចាំដែលត្រូវនឹងចំនួនប្រាក់ដែលជំពាក់ ហើយត្រូវបង់ពន្ធហួសកាល កំណត់ជាគោលការណ៍។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពបានឱ្យដឹងថា ផែនការផ្តល់ជំនួយសង្គ្រោះ ដែលកំពុងត្រូវបានពិចារណា នឹងបន្ធូរបន្ថយតម្រូវការ សម្រាប់ក្រុមហ៊ុន ដែលដាក់ពាក្យសុំទូទាត់ប្រាក់ ហើយនឹងមិនយកពន្ធហួសកាលកំណត់ ៕

ដោយ ឈូក បូរ៉ា

To Top