ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៥.០រ៉ិចទ័រ វាយប្រហារភាគខាងត្បូង ប្រទេសអាល់ហ្សឺរី

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ ដែលមានកម្រិត៥.០រ៉ិចទ័រ បានអង្រួនក្នុងចម្ងាយ២៥គីឡូម៉ែត្រ នៅភាគខាងត្បូង នៃក្រុង El Eulma ប្រទេសអាល់ហ្សឺរី នៅវេលាម៉ោង៧និង០៩នាទី ម៉ោងសកល នៅថ្ងៃព្រហស្បតិ៍ ។

គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣៥.៩៤៣៤ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់៥.៧៩៨៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។

ទោះបីជាមានគ្រោះរញ្ជួយដីកើតឡើងក្តី ប៉ុន្តែរហូតដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ណាមួយ លម្អិតអំពីការខូចខាត ឬស្លាប់មនុស្សនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top