Covid-19

អ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅជាង២.៣០០ករណី ខណៈអ្នកឆ្លងថ្មីមាន៣៤៦នាក់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា សរុបទៅមានពលរដ្ឋចំនួន៤៣៩ករណី នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានធ្វើតេស្តវិជ្ជមាន ដែលមានផ្ទុកវីរុសកូរ៉ូណា គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យចំនួនសរុប នៃអ្នកឆ្លងជំងឺនេះកើនឡើងដល់២.៣៦៩នាក់ ។

ក្នុងចំណោមអ្នកជំងឺ៣៩២នាក់ បានទទួលការព្យាបាល នៅតាមមន្ទីរពេទ្យ នៅទូទាំងប្រទេសអ៊ីស្រាអ៊ែល ហើយក្នុងនោះមាន៣៩នាក់មានស្ថានភាពធ្ងន់ធ្ងរ និង៦៤នាក់មានស្ថានភាពមធ្យម ។

ក្នុងចំណោមអ្នកជំងឺ១.៩៧៧នាក់ មាន៥នាក់បានស្លាប់ ហើយ១.០៥៨នាក់ទទួលបានការព្យាបាលដោយស្ថិតក្នុងចត្តឡីស័ក្កនៅក្នុងផ្ទះ និង២៨១នាក់ស្នាក់នៅសណ្ឋាគារ ស្ថិតក្នុងការតាមដានជំងឺ ហើយ៦៤នាក់បានជាសះស្បើយពីជំងឺ និងនៅសល់៥៦៩នាក់ទៀត នឹងត្រូវធ្វើការព្យាបាលនៅផ្ទះ សណ្ឋាគារ ឬមន្ទីរពេទ្យ ដោយផ្អែកលើការសម្រេចដែលនឹងត្រូវធ្វើឡើងភ្លាមៗ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top