Covid-19

នៅអាមេរិក ពេលនេះ មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៨២.៤០៤ នាក់ ច្រើនជាងនៅចិន និងអ៊ីតាលី

បរទេស ៖ បច្ចុប្បន្នសហរដ្ឋអាមេរិក មានករណីឆ្លងវីរុសកូវីដ១៩ ច្រើនជាងនៅប្រទេស អ៊ីតាលី និងប្រទេសចិន ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេស ដែលមានការរីករាលដាលធំ ជាងគេបំផុត នៅលើពិភពលោក។ ចំនួនករណីសរុបនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៨២.៤០៤ នាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅចិនចំនួន ៨១.៧៨២ ករណី និងប្រទេស អ៊ីតាលី ៨០.៥៨៩ ។ នេះបើយោងតាមទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins ។

យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា វីរុសនេះបានលេចវត្តមានដំបូង នៅទីក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩។ អង្គការសុខភាពពិភពលោក បានព្រមានកាល ពីដើមសប្តាហ៍នេះ ថា ជំងឺនេះនឹងរាលដាល ដល់ប្រជាជនជាងកន្លះលាននាក់ ស្ទើរតែគ្រប់ប្រទេសនៅជុំវិញ ពិភពលោកហើយបន្តបង្កើនល្បឿន ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានមានប្រសាសន៍នៅក្នុងសន្និសីទ សារព័ត៌មាន មួយពីទីស្នាក់ការកណ្តាលទីក្រុង ហ្សឺណែវថា“ ការរាតត្បាតនៃជំងឺកំពុងកើនឡើង” ករណីបញ្ជាក់ថាឆ្លង របស់សហរដ្ឋអាមេរិកបានឆ្លងដល់ ៥០០០ ករណីកាលពីសប្តាហ៍មុន ។ នៅដើមខែនេះមានករណី ដែលត្រូវបានឆ្លងប្រហែលជា ១០០ នៅសហរដ្ឋអាមេរិក ។

ដោយមានករណីចំនួន ៣៧.២៥៨ ករណីត្រូវបានបញ្ជាក់ថា ឆ្លងនៅព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋញូវយ៉ក មានចំនួនជិតពាក់កណ្តាល នៃករណីទាំងអស់នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមលោក Andrew Cuomo នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ លោកបាននិយាយថា ការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លងមួយផ្នែកគឺ បណ្តាលមកពីការវិលត្រឡប់ ដែលមិនទាន់ត្រូវបានបញ្ជាក់ ដោយសារតែខ្វះការធ្វើតេស្ត ។

ការផ្ទុះឡើងធំ ៗ នៅតំបន់ក្តៅដូចជាញូវយ៉ក គំរាមកំហែងដល់ការគ្របដណ្ដប់ ប្រព័ន្ធមន្ទីរពេទ្យក្នុងស្រុក ដែលមានចំនួនគ្រែបុគ្គលិក និងឧបករណ៍ជាពិសេសបំពង់ខ្យល់ ដែលជាឧបករណ៍សង្គ្រោះជីវិត នៅមានកម្រិត។ ទីក្រុងនិងរដ្ឋនានានៅទូទាំងប្រទេសបានដាក់ចេញនូវវិធានការណ៍ដ៏តឹងរឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top