Covid-19

ឥណ្ឌា៖ កំពូលអ្នកចម្លងវីរុស, គ្រូសាសនាម្នាក់ មិនអើពើនឹងបម្រាម នាំទុក្ខដល់មនុស្ស ៤០.០០០នាក់ ត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក

BBC៖ អាជ្ញាធរឥណ្ឌា នៅភាគខាងជើងរដ្ឋ Punjab បានដាក់ឱ្យប្រជាជនប្រមាណ ៤០.០០០ នាក់មកពី ២០ ភូមិ ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីការផ្ទុះឡើងនៃវីរុស Covid-19 បានផ្សារភ្ជាប់ជាមួយបុរសតែម្នាក់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសវ័យ ៧០ ឆ្នាំរូបនេះបានស្លាប់ដោយសារវីរុសកូវីដ១៩។

មន្ត្រីឥណ្ឌាបានប្រាប់ទូរទស្សន៍ BBC ថា បុរសដែលជាគ្រូសាសនាម្នាក់នោះ បានព្រងើយកន្តើយនឹងដំបូន្មានចំពោះការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក បន្ទាប់ពីវិលត្រឡប់ពីធ្វើដំណើរទៅប្រទេសអ៊ីតាលី និងអាល្លឺម៉ង់។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសឥណ្ឌាមានករណីឆ្លងវីរុស ចំនួន ៦៤០ ករណី ដែលក្នុងនោះ ៣០ ករណីស្ថិតនៅក្នុងរដ្ឋ Punjab ។

ទោះយ៉ាងណាក៏ដោយអ្នកជំនាញ ព្រួយបារម្ភថា ចំនួនពិតប្រាកដនៃករណីវិជ្ជមានអាចខ្ពស់ ជាងនេះឆ្ងាយ ។ ប្រទេសឥណ្ឌាមានអត្រា ការធ្វើតេស្តទាបបំផុតមួយនៅលើពិភព លោកទោះបីជាការខិតខំប្រឹងប្រែង កំពុងលើកកម្ពស់សមត្ថភាពក៏ដោយ ។

មានការភ័យខ្លាចថា ការផ្ទុះឡើងនៅក្នុងប្រទេស ដែលមានប្រជាជនចំនួន ១,៣ ពាន់នាក់អាចបង្កឱ្យមានគ្រោះមហន្តរាយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×