Covid-19

ក្នុងរយៈពេល ២៤ម៉ោង អាមេរិក មានអ្នកស្លាប់ថ្មី ដោយវីរុសកូរ៉ូណា ចំនួន៥១៨នាក់

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University ចេញផ្សាយនូវទិន្នន័យ កាលពីថ្ងៃអាទិត្យថា នៅក្នុងកំណត់ត្រា សហរដ្ឋអាមេរិក មានអ្នកស្លាប់ថ្មីដោយវីរុសកូរ៉ូណា ចំនួន៥១៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។

នៅក្នុងតួលេខបង្ហាញ ក្នុងកំណត់ត្រា គឺខ្ពស់ជាង កាលពីមួយថ្ងៃមុន ដែលបានកើនឡើង៤៥៣នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកស្លាប់គិតចាប់តាំងពីផ្ទុះឡើងមានរហូតដល់ ២.៤០៩នាក់ហើយ ។

តួលេខបានបង្ហាញថា ចំនួននៃអ្នកករណីអ្នកឆ្លងជំងឹ បានកើនឡើងដល់២១.៣៣៣ករណីក្នុងរយៈពេល១ថ្ងៃ ។

ជាមួយគ្នានេះដែរ សរុបករណីឆ្លង ១៣៦.៨៨០នាក់ សហរដ្ឋមានតួលេខខ្ពស់ជាងគេបំផុត នៅទូទំាងពិភពលោក ដោយនាំមុខអ៊ីតាលី ចិន និងអេស្ប៉ាញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top