បរទេស៖អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ខ្លួនអ្នកតវ៉ាម្នាក់ នៅថ្ងៃចន្ទម្សិលមិញនេះ ពាក់ព័ន្ធនឹងហេតុការណ៍មាន មនុស្សចំនួន៤នាក់ ដែលជ្រៀតចូលទៅក្នុងមូលដ្ឋានទ័ពជើងទឹកមួយ ដែលស្ថិតនៅលើកោះជេជូ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍ប្រាប់ថា តុលាការស្រុកជេជូ បាននិយាយនៅថ្ងៃចន្ទថា ជនជាប់ចោទដែលមាននាមត្រកូល សុង បានឆ្លងចូលមូលដ្ឋានទ័ព និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ។
តុលាបាននិយាយប្រាប់ថា ដៃគូរបស់លោក សុង ដែលគេស្គាល់នាមត្រកូលថា រីយូ មិនត្រូវបានចាប់ខ្លួននោះទេ គឺតុលាការបានច្រាលចោលដីការចាប់ខ្លួនលោក រីយូ ដោយសារខ្វះភស្តុតាងបញ្ជាក់ថា លោក រីយូ ព្យាយាមរត់គេខ្លួននិងបំផ្លាញភស្តុតាងនៃការរំលោភបំពាននោះ ចំណែកលោក សុង វិញគឺផ្ទុយពីនោះ ដោយលោកមានទោសទាំងពីរករណី៕ ប្រែសម្រួល៖ប៉ាង កុង