Covid-19

គិតត្រឹមថ្ងៃទី០២ ខែមេសា ករណីឆ្លងវីរុសកូវីដ-១៩ នៅកូរ៉េខាងត្បូងមានរហូតដល់ ៩៩៧៦នាក់ និងស្លាប់ ១៦៩នាក់

សេអ៊ូល៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែមេសា ករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួនរហូតដល់ ទៅ ៩៩៧៩នាក់ និងស្លាប់ ១៦៩នាក់ ដោយមានករណីឆ្លងថ្មីក្រោម ១០០នាក់ជារៀងរាល់ថ្ងៃ។

ប្រទេសកូរ៉េខាងត្បូង បានផ្ទុះជំងឺកូវីដ-១៩ ដំបូងនៅក្នុងទីក្រុងដេហ្គោ នៅក្នុងវិហារសាសនាមួយកន្លែង ដោយចំនួនអ្នកឆ្លងបានកើនឡើងយ៉ាងគំហុគ ប៉ុន្ដែប្រទេសបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អ ដោយចំនួនអ្នកឆ្លងថ្មីមានមិនដល់ ១០០ករណីនោះទេក្នុងមួយថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម

បើទោះបីជាមាន ករណីឆ្លងកើនឡើងជាបន្ដបន្ទាប់ក្ដី ក្នុងចំណោះអ្នកជំងឺជិត ១ម៉ឺននាក់ខាងលើនេះ ក៏មានអ្នកត្រូវបានព្យាបាល ឲ្យជាសះស្បើយចំនួន ៥៨២៨នាក់ផងដែរ ដែលជាតួរលេខមួយខ្ពស់គួរឲ្យកត់សម្គាល់៕

ដោយ ឈូក បូរ៉ា

To Top