ព័ត៌មានអន្តរជាតិ

វៀតណាម លើកទឹកចិត្តវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការ ដែលព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យសម្រាក និងហូបអាហារនៅសណ្ឋាគារ

បរទេស៖ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា ដែលកំពុងព្យាបាលអ្នកជំងឺ កូវីដ១៩ នៅទីក្រុងហូជីមិញ គឺអាចសម្រាកនៅសណ្ឋាគារនិងរីករាយជាមួយ នឹងសេវាកម្មបរិភោគអាហារនៅទីនោះទៀតផង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមមន្ទីរសុខាភិបាលក្រុងថា ទីក្រុងនេះគ្រោងនឹងប្រើប្រាស់សណ្ឋាគារចំនួន ៣ ដើម្បីផ្តល់កន្លែងស្នាក់នៅ និងផ្តល់បរិភោគអាហារដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលធ្វើការនៅមន្ទីរពេទ្យចំនួន ៣ ដែលកំពុងព្យាបាលអ្នកជំងឺ កូវីដ១៩ និង អ្នកត្រូវ ដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដែលសង្ស័យថាមានជំងឺនេះ។

ប្រតិបត្តិករសណ្ឋាគារមួយចំនួនបានចុះឈ្មោះ ដើម្បីផ្តល់ជូនសេវាកម្មរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការទាំងនោះ សម្រាប់គោលបំណងដាច់ពីគ្នា។

សូមបញ្ជាក់ថា ប្រទេសវៀតណាមបានបញ្ជាក់ពីការឆ្លងមេរោគកូវីដ១៩ ចំនួន ២០៤ នាក់ ដែលក្នុងនោះ អ្នកជំងឺចំនួន ៥៥ នាក់បានជាសះស្បើយនិងត្រូវបានរំសាយចេញ៕ប្រែសម្រួលៈ ណៃ តុលា

To Top