ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី មួយកម្រិងត៥,១ រ៉ិចទ័រ វាយប្រហារ ភាគខាងត្បូងកូឡុំប៊ី

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅ ចម្ងាយ១០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូង នៃក្រុង Betania ប្រទេសកូឡុំប៊ី នៅវេលាម៉ោង៣និង១៥នាទី នៅថ្ងៃព្រហស្បតិ៍នេះ ។

គ្រោះរញ្ជួយដីនេះមានជម្រៅរហូតដល់៩៥.៤៣គីឡូម៉ែត្រ ។

ផ្អែកតាមវាយតម្លៃបឋមឃើញថា មានរង្វាស់នៃការរញ្ជួយដី៥.៦៦៩១ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់៧៦.០២៦១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។

គ្រោះរញ្ជួយដីខាងលើ មិនទាន់មានសេចក្តីរាយការណ៍ លម្អិតណាមួយ ឲ្យដឹងច្បាស់អំពីការខូចខាត ទ្រព្យសម្បត្តិ ឬបង្កការស្លាប់នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top